AppyDye គឺជា Tweak ដ៏ពិសេសម្យ៉ាងសម្រាប់ផ្លាស់ប្តូរពណ៌នានា នៅកន្លែង Keyboard, Statusbar និងផ្ទៃឆ្នូតពណ៌ខ្មៅទាំងអស់របស់ iPhone, iPad និង iPod Touch អ្នកទៅកាន់ពណ៌ណាមួយដែលអ្នកពេញចិត្ត។ Tweak មួយនេះមានភាពសាមញ្ញ ប៉ុន្តែបន្ទាប់ពីយើងបានសាកល្បងប្រើប្រាស់ក្នុងរយៈពេលខ្លីមួយមក យើងសង្កតឃើញថា វាពិតជាបានផ្លាស់ប្តូរមុខមាត់ iDevice យើងអោយកាន់តែស្រស់ស្អាតជាងមុនពិតមែន។
តម្រូវការ
- iPhone, iPad រឺ iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.0 ដល់ iOS 7.1.2
- iDevice របស់អ្នកត្រូវបាន Jailbreak រួច
របៀបតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia > Source រួចបន្ថែម Source ថ្មីមួយទៀតគឺ (repo.biteyouarapple.net) រួចចុច Add
- នៅក្នុងកម្មវិធី Cydia ដដែល សូមស្វែងរក Tweak ឈ្មោះ “ AppDye “ រួចតម្លើងវា
- ចូលទៅកាន់កន្លែង Setting > AppDye > ជ្រើសរើសយក Dye Color និងផ្លាស់ប្តូរពណ៌ណាមួយដែលអ្នកពេញចិត្ត។ យើងសូមណែនាំអោយអ្នកជ្រើសរើសយកពណ៌ណារាងចាស់ ព្រោះវាស៊ីគ្នាជាមួយ iOS 7 និងមិនឈឺភ្នែក។ បន្ទាប់ពីជ្រើសរើសពណ៌ហើយ វានឹងតម្រូវអោយយើងធ្វើការ Respring។
- យើងមានបួនជម្រើសសម្រាប់ផ្លាស់ប្តូរពណ៌នេះដូចជា Tweak Enabled ( គ្រប់កន្លែងទាំងអស់នៃឧបករណ៍ទាំងអស់របស់អ្នកនឹងផ្លាស់ប្តូរ), Dye SMS (ផ្លាស់ប្តូរពណ៌ត្រង់ SMS) និង Dye Keyboard (ផ្លាស់ប្តូរពណ៌ត្រង់ក្តារចុច)។
តើអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹង Tweak នេះដែររឺទេ? សូមសាកល្បងបើកកម្មវិធី Music, Seting, Photo ទៅមើល នោះអ្នកនឹងឃើញមានអ្វីខុសប្លែកខុសពីធម្មតាជាក់ជាមិនខាន។
No comments:
Post a Comment