Wednesday, July 2, 2014

Apple មានដៃគូសហការណ៍​ចំនួន 9 ថ្មី​ទៀត​ក្នុង​ការ​ដាក់​បញ្ចូល​មុខងារ CarPlay របស់ខ្លួន

មុខងារ CarPlay ក៏មិនខុសគ្នាអ្វី​ខ្លាំង​ណាស់​ដែរ​ជាមួយ​នឹង​មុខងារ Google Auto ដែល​ត្រៀម​នឹង​បំពាក់​នៅ​លើ​រថយន្ត​ស៊េរី​ថ្មីៗ ត្រៀម​នឹង​ចេញ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ដោយ​មុខងារ CarPlay របស់ Apple នេះ​នឹង​ធ្វើ​អោយ​ការ​បើក​បរ​រថយន្ត​របស់​យើង​ទាំង​អស់​គ្នា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ឡើង ទំនើប ជាមួយ​នឹង​មុខងារ​ផ្សេងៗ​ដូចជា ការ​ចាក់​តន្ត្រី មើល​ផែនទី ប្រើ​ប្រាស់ Siri ផ្ញើរ​សារ​ជា​ដើម ដោយ​តម្រូវ​អោយ​រថយន្ត​នោះ​ភ្ជាប់​ទៅ​ជាមួយ​នឹង iPhone ដើម្បី​ដំណើរ​ការ​មុខងារ CarPlay បាន។


មុខងារដ៏ទំនើប CarPlay របស់ Apple ដែល​ត្រៀម​នឹង​តម្លើង​នៅ​លើ​រថយន្ត​ស៊េរី​ថ្មីៗ​នោះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ 2013 មក​ម៉្លេះ ដោយ​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ដៃ​គូ​សហការណ៍​ចំនួន 4 ប៉ុណ្ណោះ​គឺ NISSAN, KIA, VOLVO, TOYOTA, SUZUKI, MITSUBISHI, CHEVLET និង Hundai ក៏​ប៉ុន្តែ​កាល​នោះ​មុខងារ​នេះ​មិន​ទាន់​បាន​ប្រកាស​ឈ្មោះ​ជា​ផ្លូវ​ការ​ថា CarPlay នោះ​ទេ។ បន្ទាប់​មក​ទៀត​មក​ដល់​ដើម​ឆ្នាំ 2014 មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ជា​ច្រើន​ទៀត​បាន​ចូល​ដៃ​សហការណ៍​គ្នា​ជាមួយ Apple បន្ថែម​ទៀត​ដោយ​រួម​មាន​ដូចជា FERRARI, MERCEDES, JAGUAR, ALFA ROMEO, BMW និង​ផ្សេង​ទៀត រហូត​មក​ទល់​នឹង​ពាក់​កណ្ដាល​ឆ្នាំ 2014 នេះ Apple បាន​ទទួល​ការ​ចូលរួម​សហការណ៍​ជាមួយ​ក្រុមហ៊ុន​ធំៗ 9 ទៀត​ដើម្បី​ពង្រីក​វិសាល​ភាព​របស់​មុខងារ CarPlay ដូចជា AUDI, JEEP, DOGE, CHRYSLER, FIAT, MAZDA, ALFA ROMERO, ALBERTH និង RAM ដែល​សុទ្ធ​សឹង​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បីៗ​ប្រចាំ​សកល​លោក​យើង​នេះ។
 

សរុបសេចក្ដីមកចាប់តាំងពីឆ្នាំ 2013 រហូត​មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ 2014 នេះ Apple បាន​ចូលរួម​ធ្វើ​កិច្ច​សហការណ៍​ជាមួយ​ក្រុមហ៊ុន​រថយន្ត​បាន​ទាំង​អស់ 24 ក្រុមហ៊ុន​ហើយ ដែល​សុទ្ធ​សឹង​ជា​ក្រុមហ៊ុន​ល្បីៗ ក្នុង​នោះ​ក្រុមហ៊ុន Audi និង Huyundai នឹង​ត្រៀម​បញ្ចេញ​រថយន្ត​ទំនើប​របស់​ខ្លួន​ប្រចាំ​ឆ្នាំ 2015 បំពាក់​មក​ជាមួយ​មុខងារ CarPlay របស់ Apple ជា​លើក​ដំបូង។ សម្រាប់​មុខងារ Google Auto វិញ​ក៏​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​មុខងារ CarPlay ដូច្នេះ​ក្នុង​រយៈពេល 1 ឆ្នាំ​ទៅ 2 ឆ្នាំ​ខាង​មុខ​ទៀត​យើង​នឹង​ឃើញ​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​បំផុត​រវាង​មុខងារ CarPlay និង Google Auto។ ចុះ​សម្រាប់​ប្រិយមិត្ត​ទាំង​អស់​វិញ តើ​គិត​ថា CarPlay និង Google Auto មួយ​ណា​នឹង​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ជាង​គេ?

No comments:

Post a Comment