ជំនាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយគេក្នុង iOS 7 បានចេញជាផ្លូវការហើយកាលពីប៉ុនា្មនម៉ោងក្ដៅៗមុននេះ ដែលអ្នកទាំងអស់គ្នាអាចធ្វើការ Update ទៅកាន់ជំនាន់ 7.1.2 បានដោយសេរីមិនគិតប្រាក់ និងងាយស្រួលបំផុតតាមរយៈ iTune សម្រាប់ iPod, iPhone និង iPad របស់អ្នក អ្វីដែលកាន់តែអស្ចារ្យនោះគឺ យើងអាចធ្វើការ Jailbreak ទៅលើម៉ាស៊ីនដំណើរការដោយ iOS 7.1.2 បានយ៉ាងជោគជ័យ។
Wednesday, July 2, 2014
តើគួរតែ Update ម៉ាស៊ីនរបស់អ្នកទៅកាន់ iOS 7.1.2 ដែរឬទេ? "យល់ចិត្ត" មានចម្លើយជូន!
ជំនាន់ប្រតិបត្តិការចុងក្រោយគេបំផុតក្នុងជំនាន់ iOS 7 គឺ 7.1.2 បានប្រកាសចេញជាផ្លូវការកាលពីម្សិលមិញនេះ ហើយក្រុមការងារ យើង ក៏បានធ្វើការតម្លើងជំនាន់ប្រតិបត្តិការនេះរួចរាល់ជាស្រេចដែរ ដូច្នេះពត៌មាននេះគឺផ្ដោតសំខាន់បំផុតទៅលើប្រិយមិត្តទាំងអស់ដែលមានចម្ងល់នានាពាក់ព័ន្ធនឹង iOS 7.1.2 នេះ ព្រោះថាមានអ្នកគាំទ្រ វេបសាយ មួយចំនួនធំបានចោទជាសំនួរយ៉ាងច្រើនរាប់មិនអស់ អញ្ចឹងថ្ងៃនេះយើងនឹងបរិយាយប្រាប់អំពីការប្រើប្រាស់ iOS 7.1.2 ក៏ដូចជាទស្សនៈផ្សេងៗដូចខាងក្រោម។
Apple មានដៃគូសហការណ៍ចំនួន 9 ថ្មីទៀតក្នុងការដាក់បញ្ចូលមុខងារ CarPlay របស់ខ្លួន
មុខងារ CarPlay ក៏មិនខុសគ្នាអ្វីខ្លាំងណាស់ដែរជាមួយនឹងមុខងារ Google Auto ដែលត្រៀមនឹងបំពាក់នៅលើរថយន្តស៊េរីថ្មីៗ ត្រៀមនឹងចេញនារយៈពេលប៉ុន្មានឆ្នាំខាងមុខដោយមុខងារ CarPlay របស់ Apple នេះនឹងធ្វើអោយការបើកបររថយន្តរបស់យើងទាំងអស់គ្នាកាន់តែមានភាពងាយស្រួលឡើង ទំនើប ជាមួយនឹងមុខងារផ្សេងៗដូចជា ការចាក់តន្ត្រី មើលផែនទី ប្រើប្រាស់ Siri ផ្ញើរសារជាដើម ដោយតម្រូវអោយរថយន្តនោះភ្ជាប់ទៅជាមួយនឹង iPhone ដើម្បីដំណើរការមុខងារ CarPlay បាន។
ចង់ផ្លាស់ប្តូរពណ៌ត្រង់ចំណុចមួយចំនួននៃ iDevice អ្នក ទៅតាមចំណង់ចំណូលចិត្តដែររឺទេ?
AppyDye គឺជា Tweak ដ៏ពិសេសម្យ៉ាងសម្រាប់ផ្លាស់ប្តូរពណ៌នានា នៅកន្លែង Keyboard, Statusbar និងផ្ទៃឆ្នូតពណ៌ខ្មៅទាំងអស់របស់ iPhone, iPad និង iPod Touch អ្នកទៅកាន់ពណ៌ណាមួយដែលអ្នកពេញចិត្ត។ Tweak មួយនេះមានភាពសាមញ្ញ ប៉ុន្តែបន្ទាប់ពីយើងបានសាកល្បងប្រើប្រាស់ក្នុងរយៈពេលខ្លីមួយមក យើងសង្កតឃើញថា វាពិតជាបានផ្លាស់ប្តូរមុខមាត់ iDevice យើងអោយកាន់តែស្រស់ស្អាតជាងមុនពិតមែន។
តម្រូវការ
- iPhone, iPad រឺ iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.0 ដល់ iOS 7.1.2
- iDevice របស់អ្នកត្រូវបាន Jailbreak រួច
កម្មវិធី iOS ទាំងប្រាំ ដែលដាក់អោយដោនឡូដឥតគិតថ្លៃ (មានពេលកំណត់)
ជារៀងរាល់សប្ដាហ៍នីមួយ កម្មវិធីនិងហ្គេមជាច្រើននៅលើ Appstore ដែលធ្លាប់ដាក់លក់បានដាក់អោយយើងដោនឡូដដោយឥតគិតថ្លៃវិញ ក្នុងរយៈពេលកំណត់មួយ ចន្លោះពី 3ថ្ងៃ ទៅមួយសប្ដាហ៍។ ដូច្នេះប្រសិនបើអ្នកចូលចិត្តរបស់អ្វីដែលឥតថ្លៃ សូមដោនឡូដយកហ្គេម រឺក៏កម្មវិធីណាមួយដែលអ្នកគិតថាវាមានប្រយោជន័នៅថ្ងៃនេះទៅ ហើយបើមិនពេញចិត្តទេ យើងក៏អាចលុបវាចោលវិញក៏បានដែរ។ ខាងក្រោមនេះគឺជាកម្មវិធីឥតគិតថ្លៃប្រចាំសប្ដាហ៍នេះទាំងប្រាំ ដែលដាក់អោយដោនឡូដដោយឥតគិតថ្លៃ ក្នុងរយៈពេលខ្លីមួយ :
Recordium:(តម្លៃធម្មតា 6.99$)
Subscribe to:
Posts (Atom)