ដោយយោងទៅតាមកំពូលអ្នកបំបែកកូដ Jailbreak ឈ្មោះថា AngelXwind បានអោយដឹងថា មុនពេលដែលយើងធ្វើការ Jailbreak ដោយប្រើប្រាស់កម្មវិធី Pangu នេះ យើងត្រូវដោះធីកនៅប្រឡោះខាងក្រោមសិន ព្រោះអីវាអាចបង្កបញ្ហាធំដល់យើងបាន។ ប្រសិនបើជាយើងបើកធីកនេះ ហើយចុច Jailbreak តែម្តង នោះវានឹងតម្លើងកម្មវិធី 25pp និងកម្មវិធី Ppsync តែម្តង ហើយកម្មវិធី Ppsync របស់ចិននេះ អាចជា Software បង្កប់ខ្លួនដ៏គ្រោះថ្នាក់មួយ។ Ppsync នេះអាចបង្អាក់ដំណើរការកម្មវិធីណាមួយ មិនអោយមានភាពរលូន ហើយវាក៏អាចលួចយកគណនី iCloud របស់យើងផងដែរ។
ខេមបូរីផតធ្លាប់បានបញ្ជាក់ហើយនៅក្នុងជំហ៊ាន Jailbreak របស់យើងថា កំឡុងពេលធ្វើការ Jailbreak សូមដោះធីកនៅប្រឡោះខាងក្រោមចេញ (លេខមួយនៅក្នុងរូបខាងលើ) បើមិនដូច្នេះទេ ឧបករណ៍របស់អ្នកនឹងមានភ្ជាប់ជាមួយ PPsync នេះ។
ក៏ប៉ុន្តែប្រសិនបើអ្នកមិនបានដោះធីកទេ យើងក៏អាចលុបវាចេញបានដែរ ដោយអនុវត្តតាមជំហ៊ានខាងក្រោមនេះ:
- ចូលទៅកម្មវិធី Cydia > Source > បន្ថែម Source (http://cydia.angelxwind.net) រួចចុច Add
- ស្វែងរកពាក្យ “ Complete PPSync Remover ហើយតម្លើងវា និងបិទបើកទូរស័ព្ទជាការស្រេច
- សូមចូលទៅ Setting > General > Profile ហើយឆែកមើលប្រសិនបើមានជាមួយ 25pp Profile សូមលុបចេញ បើគ្មានគឺគ្មានបញ្ហាអ្វីឡើយ។
- ឥលូវនេះ Software ដ៏គ្រោះថ្នាក់នេះត្រូវបានលុបចោលដោយជោគជ័យហើយ។
សូមបញ្ជាក់ផងដែរថា PPSync ប្រើជំនួសអោយ Appsync នៅលើ iOS របស់យើងដែល Software មួយនេះប្រើដើម្បីអនុញ្ញាត្តិអោយយើងតម្លើងកម្មវិធីផ្សេងៗដោយឥតគិតលុយបាន (crack) និងអនុញ្ញាត្តិអោយតម្លើង Tweak មួយចំនួនទៀត។ នាពេលបច្ចុប្បន្ននេះ Appsync 7.1.x នៅមិនទាន់មានដោនឡូដនៅឡើយទេ ដូច្នេះសូមរង់ចាំដោយអត់ធ្មត់ ហើយចៀសវាងកុំប្រើប្រាស់ផលិតផលចិន PPSync នេះអី។


No comments:
Post a Comment