Google Camera ដាក់ចេញអោយទាញយកហើយ ប៉ុន្តែនៅ Store ស្រុកយើងមិនទាន់មានទេ អ្នកទាំង
អស់គ្នាអាចដោនឡូដតាមវិធីនេះបាន
Google បានបញ្ចេញកម្មវិធីកាមេរ៉ាជាផ្លូវការសំរាប់ស្មាតហ្វូន Android របស់ខ្លួន! ហើយកម្មវិធីនេះដែរត្រូវបានបង្កើតឡើងថ្មីយ៉ាងពិសេសបំផុតសំរាប់ស្មាតហ្វូននិងថេប្លេតទាំងអស់ដែលដំនើរការដោយ Android Kitkat 4.4 !
បើសិនជាអ្នកទាំងអស់គ្នាកំពុងប្រើប្រាស់ Nexus 5 ឬ Nexus 4 នោះអ្នកនឹងឃើញចំនុចខុសប្លែកកែប្រែមួយចំនួនពី Stock កាមេរ៉ាដើមដែលអ្នកកំពុងប្រើប្រាស់! ដែលវាភ្ជាប់មកជាមួយមុខងារល្អៗជាច្រើន!
អ្វីដែលគួរអោយសោកស្តាយបំផុតនោះគឺវាមិនទាន់មានដាក់អោយទាញយកនៅលើ Play Store ស្រុកខ្មែរយើងទេ! ហើយវាសឹងតែជាទំលាប់ទៅហើយនៅពេលដែលកម្មវិធីល្អៗមួយចំនួនតែងយឺតយ៉ាវក្នុងការដាក់ចេញអោយទាញយកមិនថានៅលើ Appstore ឬ Play Store នោះទេ!
តែអ្នកទាំងអស់គ្នាក៏អាចធ្វើការទាញយក File កម្មវិធីនេះទៅដំឡើងផ្ទាល់បានផងដែរ! ដោយគ្រាន់តែ ចុចពាក្យ ទាញយកខាងក្រោម
ទាញយកទីនេះ
No comments:
Post a Comment