ប្រសិនបើអ្នកទើបនឹងទិញទូរស័ព្ទ Android ថ្មីថ្មោង ឬទិញយូរហើយតែមិនសូវដឹងពីរបៀបនៃការប្រើប្រាស់ និងគន្លឺះខ្លីៗដែលធ្វើឱ្យទូរស័ព្ទរបស់អ្នកប្រើប្រាស់ស្រួល ហើយមិនមានការរំខានផ្សេងៗ ហេតុដូច្នេះអ្នកគួរតែសម្លឹងរកមើលវិធីសាស្ដ្រងាយៗ ព្រមនឹងគន្លឺះថ្មីដែលនាំឱ្យការប្រើប្រាស់រលូនទៅមុខ។ ខាងក្រោមនេះ ជាចំណុចទាំង 10 ដែលធ្វើឱ្យការប្រើប្រាស់ទូរស័ព្ទ Android កាន់តែមានប្រសិទ្ធភាព ស្របតាមការចង់បានរបស់អ្នក។
1/-បិទ Notifications នៃកម្មវិធីមួយ
នៅកម្មវិធីនីមួយៗតែងតែមានការជូនដំណឹងកម្មទៅកាន់អ្នកប្រើ ដែលវាអាចជាព័ត៌មានផ្សេងៗទាក់ទននឹងកម្មវិធី ប៉ុន្តែវាអាចបង្កជាការរំខាន ប្រសិនបើគ្រាប់កម្មវិធីផ្ដល់សារជូនដំណឹងនោះច្រើនពេក ហើយវាក៏អាចធ្វើឱ្យថ្មទូរស័ព្ទអ្នកឆាប់អស់ផងដែរ។ ក្នុងន័យនេះ បើអ្នកចង់បិទពួកវា សូមធ្វើដូចរបៀបខាងក្រោម៖ Settings > Application manager ហើយជ្រើសកម្មវិធីណាមួយដែលអ្នកចង់បិទ App Info > ចុចដោះវិញលើ Show Notifications > OK។
2/- Disable Mobile Data
នៅពេលណាដែលអ្នកមិនត្រូវការតភ្ជាប់ទៅកាន់អ៊ិធើណែតរហូត អ្នកអាចបិទទិន្នន័យចល័តដែលអាចជួយរក្សាថាមពលថ្មស្មាតហ្វូនរបស់អ្នកឱ្យនៅប្រើបានយូរផងដែរ។ ដោយការបិទទិន្នន័យចល័តគឺជាការងាយស្រួលណាស់: Going to Settings > Data Usage. Disable Mobile data by toggling the setting from ON to OFF។
3/- ការកំណត់ Mobile Data Limit
បើអ្នកចង់កំណត់ការប្រើប្រាស់ទិន្នន័យប្រចាំខែ ឬឆ្នាំលើទូរស័ព្ទ និងតាមដានការប្រើប្រាស់របស់អ្នក នោះអ្នកអាចធ្វើបានដោយគ្រាន់តែចូលទៅ៖Settings > Data Usage ហើយធ្វើការកំណត់តាមការចង់បាន ជាខែ ឬជាឆ្នាំ។
4/- ដាក់បន្ថែមគណនីរបស់ Google ច្រើនក្នុងទូរស័ព្ទតែមួយ
ជាធម្មតាអ្នកប្រើប្រាស់ទូរស័ព្ទអាចមានគណនីច្រើនសម្រាប់ប្រើ ដែលមួយសម្រាប់ការងារមួយទៀតសម្រាប់ការទំនាក់ទំនងទូទៅណាមួយ។ ដូច្នេះប្រសិនបើអ្នកចង់ដាក់ឱ្យគណនីនោះដំណើរការលើតែទូរស័ព្ទតែមួយអ្នកពិតជាអ្នកធ្វើបាន៖ ដោយចូលទៅ Settings > Add account ជ្រើសរើស Google និង Setup គណនីថ្មី ឬ គណនី Google ដែលមានហើយ។
5/- បិទការ Update របស់កម្មវិធី
ប្រសិនបើអ្នកមានអារម្មណ៍ធុញទ្រាន់នឹងការលោតឡើងនៃសញ្ញាបញ្ជាក់ពីការ Update កម្មវិធីក្នុងទូរស័ព្ទ Android របស់អ្នក ឬក៏មិនចង់ឱ្យវាធ្វើការ Update ច្រើននាំឱ្យ Memory ទូរស័ព្ទឆាប់ពេញ និងមិនចង់ឱ្យមានភាពស្មុកស្មាញច្រើន អ្នកអាចបិទវាបានដោយគ្រាន់តែចូលទៅកាន់៖ Play Store និងមើលទៅផ្នែកខាងលើឈាងខាងឆ្វេងជិតពាក្យ Play Store ហើយស្វែងរកពាក្យ Settings បន្ទាប់មកចុចលើ Auto-update apps ហើយជ្រើសយក Do not auto-update apps ជាការស្រេច។ ធ្វើដូច្នេះរាល់កម្មវិធីទាំងអស់ក្នុងទូរស័ព្ទដែលអ្នកបាន Download វានឹងមិនបង្ហាញពីការ Update ទៀតទេ។
No comments:
Post a Comment