ថ្មីៗនេះ មានលេចចេញនូវ វីដេអូឃ្លីបថ្មីមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាព វាយតប់គ្នាមួយ នៅក្នុងថ្នាក់រៀន រវាង យុវសិស្ស ២រូប។
វីដេអូឃ្លីប រយៈពេលជាង១នាទី បានបង្ហាញឲ្យឃើញ នូវទិដ្ឋភាព ក្នុងថ្នាក់រៀន នៅឯវិទ្យាល័យ មួយកន្លែង តែមិនដឹងថា ទីតាំងនៅឯណាឲ្យប្រាកដនោះទេ។ ក្នុងនោះ យុវសិស្សម្នាក់ បានស្ទុះទៅវាយលើ យុវសិស្សម្នាក់ទៀត យ៉ាងចាស់ដៃ ដោយមិនដឹងថា ពួកគេមានទំនាស់ ឈ្លោះទាស់ទែងគ្នា ក្នុងរឿងហេតុអ្វីនោះទេ។
ទោះជាយ៉ាងណា នេះជាគំរូអាក្រក់មួយ ដែលយុវសិស្សឯទៀត មិនគួរគប្បីយកតម្រាប់តាម នោះឡើយ ព្រោះថា ក្នុងនាមជាមិត្តរួមថ្នាក់ គួរតែរាប់អានគ្នា និង ចេះអត់អោន អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។ ទោះបីជាមានបញ្ហាអ្វីក៏ដោយ គួរតែដោះស្រាយដោយ ការពិភាក្សាវែកយញែក ដោយសន្តិវិធី ទើបសមជាទំពាំងស្នងឬស្សី ជាយុវជន និង ជាសិស្សដែលមានសីលធម៌ល្អមួយរូប៕
តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូឃ្លីប ខាងក្រោម៖
No comments:
Post a Comment