ពេញៈ តារាសម្តែងនាង សេង សូណា ដែលក្រោយពីបាត់វត្តមានយ៉ាងយូរពីពិភពសិល្បៈ
បន្ទាប់ពីបរាជ័យស្នេហាជាច្រើនលើកច្រើនសានោះ ស្រាប់តែថ្មីៗនេះ សេង សូណា
បានលេចមុខជាថ្មី ជាមួយនឹងភាពសិចស៊ីកាន់តែខ្លាំងឡើង
ធ្វើឱ្យទស្សនិកជនម្នាក់ៗស្ទើរឈាមច្រមុះ នឹងសម្រស់ដើមទ្រូងមូលក្បំ
ឡើងចេញសរសៃខៀវរបស់នាង។ ទោះបែបណា កាលពីម្សិលមិញនេះ
នាងបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ដែលត្រូវថតទុក
ប៉ុន្តែត្រូវអ្នករៀបចំកម្មវិធីឱ្យនាងដូរអាវចេញ ព្រោះតែសិចស៊ីចេញដើមទ្រូងខ្លាំងពេក។
កាលពីរសៀលថ្ងៃទី២៨ ខែមករា ម្សិលមិញនេះ
តារាសម្តែងមិនសូវល្បីឈ្មោះ នាង សេង សូណា បានត្រូវលោក ហ្វៃ សំអាង អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តនៅទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១
ក្នុងកម្មវិធី “ប្រស្នាតារា” បានឱ្យនាងដូរអាវភ្លាមៗបន្ទាប់ពីឃើញនាង សូណា
ពាក់អាវបញ្ចោញដើមទ្រូងទាំងគូមូលក្បំនៅកណ្តាល។ នាង សេង សូណា ដែលឡើងទៅលើឆាកហើយ
ត្រូវបានគេឱ្យចុះមកដូរអាវវិញ បើទោះជាកម្មវិធី“ប្រស្នាតារា” ថតទុកក្តី ប៉ុន្តែគេមិនឱ្យតារាស្លៀកពាក់សិចស៊ីហួសហេតុនោះទេ។
យ៉ាងណាក៏ដោយ សូណា
បាននិយាយបែបលេងសើចចំពោះមុខអ្នកកាសែតពីរបីនាក់ដែលឈរក្បែរនោះថា“អ្ហូយ៎!
ដើមទ្រូងធំពេក ចង់តែទៅបូមឱ្យតូចវិញទេ!..។ គួររំលឹកថា
ដោយសារសម្រស់ស្រស់ក្មេងសាច់ឡើងសខ្ចីនោះ ទើបធ្វើឱ្យតារាសម្តែងនាង សេង សូណា ហាក់មានមន្តស្នេហ៍ខ្ព
ស់ តែគេបានដឹងថា ស្រីស្អាតរូបនេះក៏អភ័ព្វស្នេហ៍ផងដែរ។
បន្ទាប់ពីបែកស្នេហ៍ជាមួយបុរសជនជាតិតៃវ៉ាន់ម្នាក់
នាងក៏បានជំពប់នឹងរឿងរ៉ាវស្នេហាថ្មីជាមួយបុរសអ្នកជំនួញក្នុងស្រុក
ម្នាក់រហូតគេល្បីថា នាងមានផ្ទៃពោះទៀតផង។ ការ លេចមុខសម្ញែងភាពសិចស៊ីលើដើមនេះ នាំឱ្យមានមតិជាច្រើនលើកឡើងថា
បណ្តាលមកពីតារារូបនេះមានចេតនាចង់បង្អួតបុរសដែលនាងធ្លាប់ខកស្នេហ៍ជាមួយ។
ម៉្យាងវិញទៀត ដោយសារតារារូបនេះចង់ទទួលបានប្រជាប្រិយភាពឡើងវិញ
ក្រោយពេលនាងវិលមកកាន់សង្វៀនសិល្បៈជាថ្មី។
No comments:
Post a Comment