ប្រសិនបើលោកអ្នកចង់ចំនាយប្រាក់ដើម្បីសាកល្បង សូមចូលទៅកាន់ Developer Program រួចចុះជាសមាជិក ដែលត្រូវចំណាយ ៩៩ ដុល្លារក្នុងមួយឆ្នាំ ។ ប៉ុន្តែប្រសិនបើ មិនចង់ចំណាយប្រាក់ទេ សូមចូលទៅរក នៅក្នុងគេហទំព័រប្រភេទ pirate files ដូចជា thepiratebay.sx ជាដើម ហើយវាយថា៖ iOS 7 Beta 3 ហើយធ្វើការទាញយកតាម file ប្រភេទ torrent ។
សូមចំណាំ៖ លោកអ្នកត្រូវប្រាកដថា អ្វីដែលលោកអ្នកធ្វើ គឺជាទំនួលខុសត្រូវរបស់ខ្លួនអ្នក ។
លោកអ្នកអាចស្វែងរកបានប្រសិនអ្នកមានគណនី Developer ដូចខាងក្រោម៖
- iPad 4 (A1458)
- iPad 4 (A1459)
- iPad 4 (A1460)
- iPad mini (A1432)
- iPad mini (A1454)
- iPad mini (A1455)
- iPad 3 Wi-Fi
- iPad 3 Wi-Fi + Cellular (ATT)
- iPad 3 Wi-Fi + Cellular (Verizon)
- iPad 2 Wi-Fi (Rev A)
- iPad 2 Wi-Fi
- iPad 2 Wi-Fi + 3G (GSM)
- iPad 2 Wi-Fi + 3G (CDMA)
- iPhone 5 (A1428)
- iPhone 5 (A1429)
- iPhone 4S
- iPhone 4 (GSM Rev A)
- iPhone 4 (GSM)
- iPhone 4 (CDMA)
- iPod touch 5
មុននឹងចាប់ផ្តើមតំឡើង សូមលោកអ្នកស្វែងយល់ពីចំនុចមួយចំនួន ដែលអ្នកអាចនឹងជួបប្រទះ ក្រោយពេលតំឡើង កំណែប្រែសាកល្បងរបស់ Developer នេះ ។
- លោកអ្នកនឹងមិនអាច Jailbreak បានទេ
- សូម្បីភាសាខ្មែរ ក៏មិនអាចអានបានដែរ
- បើមានការថ្លោះធ្លោយ ទូរស័ព្ទអ្នក អាចនឹងខូច Firmware ឬប្រព័ន្ធទាំងមូល
- ទូរស័ព្ទអ្នកនឹងបាត់បង់ ការធានាពីហាងលក់
- កម្មវិធីមួយចំនួន (ជាពិសេសកម្មវិធីចាស់ៗ) អាចនឹងមិនដំណើរការ ជាមួយ iOS 7 នេះដែរ ។
បន្ទាប់ពីទាញយកបាន file រួចហើយសូមចាប់ផ្តើម Upgrade iOS 6 របស់អ្នកមក iOS 7 វិញម្តង ។
ជំហានទី១៖
សូមបើកកម្មវិធី iTunes ហើយភ្ជាប់ខ្សែទូរស័ព្ទអ្នកនឹងកុំព្យូទ័រ រួចធ្វើការចម្លងរក្សាទុក (Backup) ដើម្បីធានាថា ប្រសិនបើមានបញ្ហាណាមួយកើតឡើងដោយចៃដន្យ នោះអ្នកនឹងមិនបាត់ឯកសារទេ ។
ចំណាំ៖ សូមកុំបិទទូរស័ព្ទ (សម្រាប់អ្នកទាញយកតាម torrent) ហើយភ្ជាប់ iTune ដើម្បី Upgrade ឲ្យសោះ នោះលោកអ្នកនឹង ត្រូវបំពេញ Developer Program ID ទើបទូរស័ព្ទ នោះអាច Active បាន ។ បើមិនអាច Active ឬ Active Fail លោកអ្នកនឹងមិនអាចប្រើប្រាស់ទូរស័ព្ទ បានទេ សូម្បីតែ Call ។
- ប្រសិនបើអ្នកជួបបញ្ហានេះ សូម Restore ទូរស័ព្ទអ្នកមកវិញ ដោយបិទ និងភ្ជាប់មកកាន់ iTunes វានឹងបង្ហាញប៊ូតុង Restore ហើយធ្វើការទាញយក Firmware ដើមមកវិញ ។ ប្រសិនបើអ្នកចង់បាន ទិន្នន័យ និងកម្មវិធីមកវិញ សូមបន្តចូលទៅ iTunes ហើយ Restore ពីការ Backup ដោយបានធ្វើនៅជំហានទីមួយ ។
ជំហានទី២៖
សូមត្រឡប់មក Summary Tab ហើយចុច Shift សម្រាប់ Window ឬ Alt សម្រាប់ Mac ហើយចុចភ្ជាប់ជាមួយនឹងប៊ូតុង Check for update នោះវានឹងលោតផ្ទាំង ឲ្យអ្នករើស file iOS 7 beta 3 ដែលអ្នកបានទាញយកមករួចនោះ ។
ជំហានទី៣៖
សូមរង់ចាំ រហូតដល់ដំណើរការបានបញ្ចប់ ។ វានឹង restart ទូរស័ព្ទអ្នក នោះអ្នកនឹងឃើញនូវផ្ទាំងស្វាគមន៍ថ្មី របស់ iOS7
ជំហានទី៤៖
សូមធ្វើតាមការណែនាំ នៅក្នុងទូរស័ព្ទដៃអ្នក រហូតដល់ចប់ អ្នកនឹងឃើញផ្ទាំង អបអរសាទរ (Congratulation) ដែលមានន័យថា ទូរស័ព្ទអ្នក បាន Active និងប្រើប្រាស់បាន ជាមួយ iOS 7 ដោយជោគជ័យហើយ ។
សូមពិនិត្យមើល កំណែប្រែ iOS 7 ក្នុងទូរស័ព្ទអ្នក ។
សូមមើល Homescreen របស់ iOS 7
សម្រាប់ Feature ថ្មីៗ របស់ iOS 7 សូមចូលទៅមើលនៅ គេហទំព័រ Apple









No comments:
Post a Comment