យ៉ាងណាមិញ លោកអ្នកដែលទាញយកពីប្រភពឥតគិតថ្លៃ (Pirate File) ប្រាកដជាជួបបញ្ហាមិនអាច Update ឬគាំង ហើយទាមទារឲ្យ Activate ទូរស័ព្ទជាដើម ។ ពេលដែលទូរស័ព្ទអ្នកមានបញ្ហានេះហើយ សូមចងចាំថា ទិន្នន័យទាំងអស់ក្នុងទូរស័ព្ទរបស់អ្នកត្រូវបានបាត់បង់ តែអ្នកអាច Restore ពី Backup នៅក្នុង iTunes បាន បើមាន ។
អ្នកគួរអាន៖ របៀបតម្លើង Version iOS 7 លើទូរស័ព្ទ iPhone 5
បញ្ហាខាងលើអាចឲ្យទូរស័ព្ទ iPhone 5 អ្នកទៅជា៖
- Restart រហូតតែមិនបង្ហាញ Home screen
- Update ឬ Restore មិនបានជោគជ័យ ហើយមិនស្គាល់ iTunes ពេលដោតភ្ជាប់
- គាំង ហើយបង្ហាញ Apple Logo យូរជាង ១០ នាទី ។
ចំណាំ៖ បើទូរស័ព្ទអ្នកមានបញ្ហា ហើយពេលដោតជាមួយកុំព្យូទ័រ វាទារ Restore ជាមួយ iTunes ដោយលោតចូល Recovery Mode សូមលោកអ្នក Restore រហូតទទួលបាន Firmware ដើម ដោយទាញយកពី Apple Server ដោយផ្ទាល់ (ចំនាយពេលប្រហែល ១ ម៉ោង យោងតាមល្បឿនអ៊ីនធើណេត)
របៀបកំណត់ចូលទៅក្នុង Recovery Mode
ត្រង់ចំណុចនេះ សម្រាប់តែប្រភេទទូរស័ព្ទ iPhone ណាដែលមានបញ្ហាហើយ ពុំស្គាល់ជាមួយ iTunes ឬមិនអាចចូលទៅកាន់ Recovery Mode បានតែប៉ុណ្ណោះ ។ ដើម្បី ចូលទៅ Recovery Mode សូមអនុវត្តន៍តាមជំហានខាងក្រោម៖
- ដកខ្សែ USB ចេញពី iPhone ប៉ុន្តែដោតខ្សែម្ខាងទៀត ជាមួយកុំព្យូទ័័រឲ្យហើយ ។
- សូមបិទទូរស័ព្ទតាមធម្មតា ដោយចុចប៊ូតុង Power ឲ្យជាប់ប្រហែលជាពីរ ឬបីវិនាទី រួចទាញ Slide បិទ ។
- ប្រសិនបើមិនអាចបិទតាមធម្មតាទេ សូមចុចប៊ូតុង Power និង Home ផ្គួបគ្នាឲ្យជាប់ នោះវានឹងបិទ ។
- សូមបើកទូរស័ព្ទមកវិញ ដោយចុចប៊ូតុង Home ឲ្យជាប់ នៅពេលជាមួយគ្នានោះ សូមដោតភ្ជាប់ខ្សែ USB ពីទូរស័ព្ទទៅ កុំព្យូទ័រ (ចុចប៊ូតុង និងដោតខ្សែឲ្យដំណាលគ្នា) ។ បើអ្នកឃើញរូបដូចខាងក្រោម (អស់ថ្មពេក) សូមដាក់សាកវាចោល ប្រហែល ១០នាទីសិន ចាំបើកវាវិញ ។
- សូមបន្តចុចប៊ូតុង Home រហូតឃើញផ្ទាំង “Connect to iTunes” ។ ពេលឃើញផ្ទាំងនេះហើយ សូមលែងដៃវិញ ។
- ពេលអ្នកបើកកម្មវិធី iTunes វានឹងលោតផ្ទាំងសារដូចរូបខាងក្រោម៖
សូមត្រឡប់ទៅទូរស័ព្ទអ្នកវិញ ហើយធ្វើការ Restore ម្តង ដោយទាញយក iOS ដើមរហូតដល់ចប់ នោះលោកអ្នកនឹងទទួលបានទូរស័ព្ទដែលដំណើរការដូចធម្មតាវិញហើយ ។ គន្លឺះនេះ អាចឲ្យលោកអ្នកចំណេញ ១០ ដុល្លារ ដោយពុំចាំបាច់យកទៅឲ្យជាងជួសជុល ឬបុកប្រូក្រាមឲ្យឡើយ ។




No comments:
Post a Comment