ថ្មីៗនេះ មានលេចចេញនូវ វីដេអូឃ្លីបថ្មីមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាព វាយតប់គ្នាមួយ នៅក្នុងថ្នាក់រៀន រវាង យុវសិស្ស ២រូប។
វីដេអូឃ្លីប រយៈពេលជាង១នាទី បានបង្ហាញឲ្យឃើញ នូវទិដ្ឋភាព ក្នុងថ្នាក់រៀន នៅឯវិទ្យាល័យ មួយកន្លែង តែមិនដឹងថា ទីតាំងនៅឯណាឲ្យប្រាកដនោះទេ។ ក្នុងនោះ យុវសិស្សម្នាក់ បានស្ទុះទៅវាយលើ យុវសិស្សម្នាក់ទៀត យ៉ាងចាស់ដៃ ដោយមិនដឹងថា ពួកគេមានទំនាស់ ឈ្លោះទាស់ទែងគ្នា ក្នុងរឿងហេតុអ្វីនោះទេ។



