ថ្ងៃនេះ យើង សូមជូនអំពីគន្លឹះខ្លះៗ និងមូលហេតុបណ្តាលឲ្យថ្មរបស់ Laptop ឆាប់ខូច និងវិធីការពារ និងប្រើប្រាស់កុំឲ្យឆាប់ខូចផងដែរ ដែលមានដូចតទៅ៖
សារពី Windows
ជាធម្មតា Windows របស់លោកអ្នកនឹងធ្វើការបង្ហាញ Warning ប្រាប់ដល់លោកអ្នក នៅពេលដែលថ្មរបស់ laptop ឈានដល់កម្រិតមួយទាបបំផុតក្នុងការផ្ទុកចរន្តអគ្គិសនី ដែលលោកអ្នកនឹងឃើញមានសញ្ញាខ្វែងពណ៌ក្រហមនៅលើ icon របស់ថ្ម នៅឯ system tray នោះ ។ ប្រសិនបើលោកអ្នកចុចនៅលើ icon នោះ Windows នឹងប្រាប់ដល់លោកអ្នកថា “consider replacing your battery.” ដែលមានន័យយ៉ាងសាមញ្ញថា “សូមប្ដូរថ្មចេញ”។
ជាមួយគ្នានេះ Windows ក៏បានប្រាប់លោកអ្នកផងដែរថា កុំព្យូទ័ររបស់លោកអ្នកអាចនឹងបិទ (shutdown) ដោយស្វ័យប្រវត្តិ ដោយសារតែមិនមានថាមពលគ្រប់គ្រាន់ ឫបញ្ហាផ្សេងទៀតជាមួយនឹងថ្មជាដើម។ គួរសម្គាល់ផងដែរថាសារ warning នេះ បានបញ្ចូលចាប់ពីជំនាន់Windows 7 តែប៉ុណ្ណោះ ដូចនេះលោកអ្នកនឹងមិនឃើញមានទេ ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ Windows Vista ឫ XP នោះ ។
របៀបពិនិត្យមើល Battery Capacity
ប្រសិនបើលោកអ្នកចង់ដឹងថា battery capacity របស់latop លោកអ្នក កំពុងស្ថិតនៅក្នុងកម្រិតល្អ ឫទាប ឫយ៉ាងណានោះ លោកអ្នកអាចប្រើប្រាស់កម្មវិធី third-party ដែលមានឈ្មោះថា BatteryInfoView របស់ NirSoft ដើម្បី ពិនិត្យមើល។ កម្មវិធីនេះមានលក្ខណៈល្អប្រសើរក្នុងការបង្ហាញព័ត៌មានរបស់ថ្ម រួមមានដូចជា ឈ្មោះ, wear level, capacity ជាដើម ហើយជាពិសេសនោះ គឺកម្មវិធីនេះត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃថែមទៀតផង ។
នៅក្នុងរូបខាងក្រោម យើងឃើញថា ថ្មត្រូវបានផលិតឡើងសម្រាប់កាន់ថាមពល 86,580 mWh ហើយឥឡូវនេះ ថ្មនេះត្រូវបានសាកពេញ (full charge) ប៉ុន្តែទោះជាយ៉ាងណា វាមានថាមពលតែ 61,261 mWh ប៉ុណ្ណោះ។ និយាយជារួមថ្មនេះមានថាមពលត្រឹមតែប្រមាណ 70% នៃសភាពដើមប៉ុណ្ណោះ។
ហេតុអ្វីបានជាថ្ម Laptop ចេះតែចុះខ្សោយ?
ថ្ម laptop ចេះតែចុះខ្សោយ អាចបណ្ដាលមកពីកត្តាជាច្រើន ដូចជាកម្ដៅ ការប្រើប្រាស់ អាយុកាលជាដើម ហើយអ្វីទាំងនេះគឺសុទ្ធតែមានផលវិបាកដល់ថ្មដោយខ្លាំង ។ មិនថាយ៉ាងណាទេ ថ្ម latop ទូរស័ព្ទ ឫក៏ tablet ក៏ដោយ នឹងត្រូវតែខូច បើទោះជាលោកអ្នកចាក់សោរទុកក្នុងទូរដែក មិនសូម្បីតែប៉ះវាក៏ដោយ យូរឆ្នាំ យូរខែទៅ វាក៏គង់នឹងខូចដដែល ។ ប្រសិនបើលោកអ្នកប្រើប្រាស់ laptop នៅលើតុ លើនៅលើពូក (Mattress) នោះ រឹតតែជាបញ្ហា ព្រោះថា laptop របស់លោកអ្នកនឹងកើនកម្តៅក្តៅខ្លាំង ហើយវានឹងប៉ះពាល់ទៅដល់ថ្មបន្តគ្នា ។
ការផ្លាស់ប្ដូរថ្ម – Laptop Battery
ប្រសិនបើលោកអ្នកត្រូវបានធានាទៅលើ Hardware លោកអ្នកអាចនឹងមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរ និងចំនេញការចំណាយ។ ប៉ុន្តែប្រសិនបើលោកអ្នកមិនត្រូវបានធានា ឬផុតកំណត់យ៉ាងណានោះ លោកអ្នកនឹងត្រូវទាក់ទងរកទិញ ដែលត្រុវចំណាយប្រមាណជា $40+ សម្រាប់ថ្ម laptop នោះ។ ពេលខ្លះលោកអ្នកនឹងត្រូវចំណាយកាន់តែច្រើន ក្នុងការ Order ពីក្រៅប្រទេស ប្រសិនបើជាមិនមានប្រភេទថ្មដូច ទៅនឹង Model របស់ Laptop របស់លោកអ្នកនោះ ។
គួររំឮកផងដែរថា ប្រភេទថ្ម ដែលមានតម្លៃទាបខ្លះ អាចនឹងមិនបានរចនា ឬធ្វើតេស្ដបានត្រឹមត្រូវ ហើយអាចនឹងបណ្ដាលឲ្យឆេះខូច ក៏មាន។
ការថែទាំថ្ម
ខាងក្រោមនេះ ជាគន្លឹះខ្លះក្នុងការថែទាំថ្ម របស់ Device របស់លោកអ្នក មិនថា Laptop, Smart Phone ឫក៏ Tablet នោះឡើយ។
- កុំរក្សាទុកនៅទីដែលមានកម្ដៅក្ដៅ ឫ ត្រជាក់ពេក (ដាក់ក្នុងឡានចោល ឬហាលថ្ងៃ) ។
- កុំព្យាយាមប្រើរហូតដល់អស់ (0%) រលត់ ឲ្យសោះ ។
- គួរតែមានថាមពលប្រមាណ ៥០% ជានិច្ច (បើចង់ទុក Standby ចោល) ។
- កុំដាក់ Standby ចោលហួសពី ១ថ្ងៃ (បើអ្នកគិតថាឈប់ប្រើហើយ សូម Turn Off ព្រោះ Standby ប្រើជាលក្ខណៈបិទបណ្តោះអាសន្នរយៈពេលខ្លីប៉ុណ្ណោះ)
- សូមផ្តាច់ចរន្ត (discharge) នៅពេលដែលវាបានសាកពេញ ពិសេសពេលដែលវាមានកម្ដៅក្ដៅជាដើម ។
- ការសាកថ្មពេលកំពុងប្រើ អាចបណ្តាលឲ្យថ្មឆាប់ខូចជាងគេ ។ លោកអ្នកគួរប្រើឲ្យអស់ (ត្រឹម ២០% ឬ ១៥% ឬ ១០%) ទើបសាកថ្ម ហើយសាកថ្មឲ្យពេញ ១០០% ទើបយកមកប្រើ ដែលវិធីនេះ ថ្ម Laptop លោកអ្នកនឹងកាន់តែប្រើបានយូរ និងមិនងាយខូចថ្មឡើយ ។
តើលោកអ្នកដល់ពេលគួរតែផ្លាស់ប្ដូរថ្ម របស់ laptop របស់លោកអ្នកហើយឫនៅ? កុំភ្លេចចុច LIKE 

No comments:
Post a Comment